ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ស្មាច់មានជ័យ ដែលគាំទ្រថវិកាដោយអង្គការ Gavi»។
គោលបំណង៖
+ផ្សព្វផ្សាយនូវព័ត៌មាន ឬទិន្នន័យទូទៅនៃសំណុំឯកសារព័ត៌មានសង្គម និងសេវាផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
+កំណត់នូវយុទ្ធសាស្ត្រ និងដំណោះស្រាយអាចអនុវត្តបាន សម្រាប់ឆ្លើយតបទៅនឹងព័ត៌មានទទួលបានពីសំណុំឯកសារ ព័ត៌មានសង្គម និងសេវាផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ។
ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៧៖៣០នាទី នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត












