/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយប្រវត្តិចលនា បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សនៅវិទ្យាល័យឬស្សីជ្រុំ

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយប្រវត្តិចលនា បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សនៅវិទ្យាល័យឬស្សីជ្រុំ

សាខា កក្រកកោះកុង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពី ក្មួយៗសិស្សានុសិស្ស ក្នុងការបង្ការ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន លោកជំទាវ ឈី វ៉ា ជាប្រធានគណៈកម្មាធិការសាខា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រិតបត្តិសាខា សហការជាមួយលោកនាយកវិទ្យាល័យឬស្សីជ្រុំ ទីប្រឹក្សាយុវជន ចុះផ្សព្វផ្សាយប្រវត្តិចលនា បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សនៅវិទ្យាល័យឬស្សីជ្រុំ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប៧៨ នាក់ ស្រី៤១ នាក់ ។

ជាមួយគ្នានោះផងដែរលោកនាយករងក៏បានលើកយកបទបង្ហាញ ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានផលអវិជ្ជមានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារ នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

ក្រុមមការងារ បានបន្ថែមទៀតថា វគ្គផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទល្មើសដែលកើតមានក្នុងបណ្តាញសង្គម ដែលមានហានិភ័យចំពោះកុមារ ព្រមទាំងបញ្ញត្តិ និងយន្តការដែលមានស្រាប់សម្រាប់ចំណាត់ការនីតិវិធីលើករណីបទល្មើស និងកំណត់នូវវិធានរួមក្នុងការជំរុញ ការអនុវត្តនីតិវិធី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • ហេង គីមឆន/
    25/03/2026

    កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា និងលោក វុធ វេនដា អនុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online)

  • ហេង គីមឆន/
    25/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានរៀបចំគ្រឿងដង្វាយ និងនិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចនមស្ការអញ្ជើញលោកមេទ័ពមុខប្រាំបី មកតម្កល់នៅទីអាសនៈថ្មី ដើម្បូសូមសេចក្តីសុខ សេចក្តីចម្រើន និងឈ្នះអស់មាសត្រូវផងទាំងឡាយ គ្រប់ទិសទី ជូនដល់យោធិនទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    កិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២៦