/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ដល់នវកាយរឹទ្ធិ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ដល់នវកាយរឹទ្ធិ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាម នាងខ្ញុំជាប្រធានប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង នាងខ្ញុំសូមសំដែងនូវមនោសញ្ចេតនារីករាយក្រៃលែង និងសូមថ្លែងអំណរគុណចំពោះវត្តមាន របស់ លោក លោកស្រីទាំងអស់ ដែលបានផ្តល់កិត្តិយស អញ្ជើញចូលរួម ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងដល់ នវកាយរឹទ្ធិ និងកាយរឹទ្ធិប្អូននាថ្ងៃនេះ។ នាងខ្ញុំសូមចូលរួមរីករាយ និងអបអរសាទរ ចំពោះអស់លោក លោកស្រីទាំង ២១នាក់ ដែលត្រូវបានតែងតាំង ជាក្រុមប្រឹក្សាកាយរឹទ្ធិខេត្តកោះកុង និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត សម្រាប់អាណត្តិទី៤ ដែលបានអានជូនអម្បាញ់មិញនេះ។ ជាមួយគ្នានេះផងដែរ ក្នុងនាមជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង នាងខ្ញុំស្នើលោក លោកស្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទី ភារកិច្ចឱ្យបានខ្ជាប់ខ្ជួន និងស្របតាមលក្ខន្តិកៈ ព្រមទាំងគោលការណ៍ណែនាំនានាជាធរមាន ក្នុងន័យជួយគាំទ្រ រាល់ដំណើរការរបស់កាយរឹទ្ធិខេត្តកោះកុងយើង ឱ្យមានដំណើការកាន់តែល្អប្រសើរបន្ថែមទៀត។
មុននេះ យើងទាំងអស់គ្នាបានស្តាប់ របាយការណ៍បូកសរុបលទ្ធផល នៃការងារកាយរឹទ្ធិ ដែលបានអនុវត្តកន្លងមកសម្រាប់ឆ្នាំ២០២៤-២០២៥ ដែលអានជូនដោយលោក ង៉ែត ឡឹង អនុប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត បញ្ជាក់ថា យើងមានមានរឹទ្ធិសរុប ចំនួន ៦១៦នាក់ ក្នុងនោះស្រី ចំនួន ៣៥៥នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានឆ្លងការបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលសមាជិកភាព នាកន្លងមក។ ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ យើងមានកាយរឹទ្ធិ ចំនួន ៥៥៦នាក់ ស្រី ២៩២នាក់តែប៉ុណ្ណោះ នៅទូទាំងខេត្ត។
ក្នុងនាម ជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង នាងខ្ញុំសូមសម្តែង នូវការកោតសរសើរយ៉ាងស្មោះស័្មគ្រ ដល់លោកប្រធាន អនុប្រធានគណៈស្នងការកាយរឹទ្ធិខេត្ត គ្រប់លំដាប់ថ្នាក់់ និងមេកងឯកភាព តាមសាលានីមួយៗ ដែលបានរួមសហការគ្នា រក្សានិរន្តរភាព នៃការងារនេះ ហើយដែលបានអនុវត្តការងារបានយ៉ាងល្អប្រសើរ។
ស្ថិតក្នុងបរិបទសកលភាវូបនីយកម្ម ព្រះរាជាណាចក្រកម្ពុជា កំពុងតែបោះជំហានលើមាគ៌ាដ៏ត្រឹមត្រូវ ក្រោមការដឹកនំាប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគរុគណកាយរឹទ្ធិជាតិកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល មានសន្តិភាពពេញលេញ មានវឌ្ឍនភាពបំផុត ដែលជាមូលដ្ឋានធ្វើឱ្យប្រទេសជាតិ មានស្ថេរភាពផ្នែកនយោបាយ និងការអភិវឌ្ឍ។
ការអភិវឌ្ឍ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់កម្លាំងយុវជនបានឡើយ ហេតុនេះ ការអប់រំយុវជន ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ យើងនៅថ្ងៃអនាគត ជាការចាំបាច់បំផុត ដើម្បីឱ្យពួកគាត់មានសមត្ថភាពរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ក្នុងសម័យឌីជីថលនេះ។ វិធីសាស្រ្តដ៏ល្អប្រសើរមួយ សម្រាប់ជួយ ដល់យុវជនយើងគឺ តាមរយៈការអប់រំក្រៅប្រព័ន្ធ ដល់កាយរឹទ្ធិ ដែលមានកាយរឹទ្ធិប្អូន និងកាយរឹទ្ធិរៀមច្បង ធ្វើយ៉ាងណាពួកគេក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។ កាយរឹទ្ធិទាំងអស់ ត្រូវ ទទួលបានការហាត់ពត់ ឱ្យមានកាយសម្បទាមាំមួន ទទួលការអប់រំល្អ មានចំណេះដឹង និងចំណេះធ្វើជ្រៅជ្រះ ប្រកបដោយគុណភាពខ្ពស់ គុណសម្បត្តិល្អ និងគុណធម៌ប្រពៃថ្លៃថ្លា មានសមត្ថភាពខ្ពស់ មានការទទួលខុសត្រូវ មានជំនឿទុកចិត្តពីអ្នកដទៃ ហើយនិងបានក្លាយខ្លួន ជាពលរដ្ឋល្អ និងជាអ្នកដឹកនាំល្អនាថ្ងៃអនាគត។ ឆ្លងតាមបទពិសោធន៍ នៃចលនាកាយរឹទ្ធិពិភពលោក បានបង្ហាញឱ្យឃើញថា យុវជន ដែលបានឆ្លងកាត់ចលនាកាយរឹទ្ធិ ទទួលបាននូវលក្ខណៈសម្បត្តិ និងចរិយាសម្បត្តិល្អ ក្លាយជាយុវជនគំរូ ក៏ដូចជាទទួលបាននូវបទពិសោធន៍ សម្រាប់ជីវភាពរស់នៅ ការបំពេញការងារ ទំនាក់ទំនងក្នុងសង្គម និងជម្នះបាន នូវបញ្ហាប្រឈមនានា និងមានដំណោះស្រាយសមស្រប តាមរយៈការចំណាយពេលវេលាក្រៅម៉ោងសិក្សា ទៅលើសកម្មភាព ឬការបោះជំរំ នៅតាមទីវាល តាមសហគមន៍ និងនៅគ្រប់ទីកន្លែងដែលមានប្រយោជន៍។
ដូច្នេះខ្ញុំយល់ឃើញថា តាមរយៈចលនាកាយរឹទ្ធិ យើងនឹងអាចផលិតបាន នូវយុវជនដែលមានសក្កានុពល និងក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ នាថ្ងៃអនាគត។ បន្ទាប់ពីបញ្ចប់ នៃការសច្ចាប្រណិធាន និងបំពាក់កន្សែងនេះទៅ លោក លោកស្រីប្អូនៗ ក្មួយៗ កាយរឹទ្ធិជាតិកម្ពុជា នឹងកាន់តែបានស៊ីជម្រៅលើកិច្ចការងារកាយរឹទ្ធិបន្ថែម ដែលអភិវឌ្ឍន៍កម្លាំងយុវជន ឱ្យមានធនធាន សមត្ថភាព ដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង និងរីកចម្រើន ដូចអារ្យប្រទេសនានាលើពិភពលោក។ ទន្ទឹមនេះលោក លោកស្រី ប្អូនៗ ក្មួយៗ កាយរឹទ្ធិជាតិកម្ពុជា ក៏ទទួលបាននូវការអប់រំខ្លួន ប្រកបដោយ ឥរិយាបថល្អ មានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម អត់ធន់ ក្នុងការងារ មានសច្ចៈទៀងត្រង់ មានអធ្យាស្រ័យល្អ និងជាមេដឹកនាំដ៏ល្អសម្រាប់អង្គភាព។
ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ភូមិតានី ភូមិភ្ញីមាស និងភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលបានសាងសង់តូបឬលំនៅដ្ឋាន ជាប់ថ្នល់ជាតិ វិថីសាយភូថង

  • រដ្ឋបាលស្រុកថ្មបាំង/
    24/03/2026

    លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានដឹកនាំ លោកអធិការរងសេនាធិការ អធិការរងអន្តោប្រវេសន៍ អធិការរងកិច្ចការងារប៉ុស្តិ៍ ចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • ហេង គីមឆន/
    24/03/2026

    ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​​ សូមគោរពថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ដល់​ លោក​ជំទាវ​ ឈី​ វ៉ា​ ​អភិបាល​​ នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង​ ដែល​បានឧបត្ថម្ភ​ថវិកាបន្ថែម​ចំនួន​ ៨​លាន​រៀល​ ដេីម្បី​លេីក​ទឹក​ចិត្ត​ ដល់កីឡាករ​ ​ក្លឹប​បាល់​ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ជេីង​ឯក​រង​ ក្នុង​ពានរង្វាន់​ សម្តេចក្រឡាហោម​ ស​ ខេង​ រដូវកាលទី៤​

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    24/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីចំនួន ០១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ”