លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង ចូលរួមក្នុង៖ ១.ពិធីបុណ្យទន្លេ គ្រោងរៀបចំនាថ្ងៃទី២៦-២៨ នៅខេត្តក្រចេះ ២.ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ គ្រោងរៀបចំអំឡុងខែមេសា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ។ *ជាលទ្ធផលមន្ទីរពាក់ព័ន្ធបានធ្វើការចែងចែកផលិតផល និងការទទួលខុសត្រូវ ដើម្បីចូលរួម និងដំណើរការតាំងពិព័រណ៍ផលិតផលខេត្តកោះកុង ក្នុងព្រឹត្តិការណ៍ទាំង២ ក្រោមការដឹកនាំដោយរដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាព។
ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦












