លោក ធោង ចន្ទ្រា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការអញ្ជើញចូលរួមផ្ទាល់ពីតំណាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធសំខាន់ៗ តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ១៩០០ រូប (២៥០រូប ចូលរួមផ្ទាល់ ១៦៥២រូប ទៀតជាអភិបាល ក្រុង/ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ អមដោយមន្ត្រីអនុវត្តទូទាំងប្រទេសចូលរួមតាមប្រព័ន្ធអនឡាញ ) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។


