លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាពីការរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសួង ណយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
លទ្ធផល នៃកិច្ចប្រជុំមានដូចខាងក្រោម :
១-រាជធានីខេត្តទាំង២៤ ត្រូវត្រៀមលក្ខណៈដឹកនាំក្រុមការងារចូលរួមតាំងពិពណ៌ផលិតផលខ្មែរដែលចាប់ផ្ដើមពីថ្ងៃទី៩ ដល់១៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ។
២-រដ្ឋបាលរាជធានីខេត្តនីមួយៗ ទទួលបានស្តង់សម្រាប់ដាក់លក់ផលិតផល ចំនួន៤ ស្តង់។
៣-រដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវផ្សព្វផ្សាយសារលិខិតរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។
៤-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ពិធីបើកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វិសុទ្ធ រង្សី នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦






