លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសូមធ្វើបណ្ណទុតិយតា ឬតតិយតា ចំនួន ០១បណ្ណ ដែលមានលេខ 09040103-0297 របស់ឈ្មោះ សី មួយលាង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានពិភាក្សាលើសំណើសូមអន្តរាគមន៍ទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ ចំនួន ១បណ្ណ ដែលមានលេខ 09040103-0297 របស់ឈ្មោះ ម៉េង បូរ៉ា លើបណ្ណដដែលកាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២៦។
គោលបំណង នៃកិច្ចប្រជុំពិភាក្សា គឺដើម្បីចង់បានបណ្ណកម្មសិទ្ធរបស់ខ្លួនយកទៅប្រើប្រាស់ឱ្យស្របតាមច្បាប់ និងរក្សាទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ជាលទ្ធផល កិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលានេះ គឺលោកស្រី ម៉េង បូរ៉ា បានយល់ព្រមប្រគល់បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនទៅឈ្មោះ សី មួយលាង នៅក្នុងកិច្ចប្រជុំនេះតែម្តង ដើម្បីបញ្ចប់វិវាទ។
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦









