ស្រុកកោះកុង ៖ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក លីម ភឿន អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំនាយករដ្ឋបាល ប្រធានការិយាល័យ លោក លោកស្រីមេឃុំ និងស្មៀនឃុំទាំង៤ នៃស្រុកកោះកុង អញ្ជើញចូលរួមវគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅសាលប្រជុំសាលាស្រុកកោះកុង។






