ស្រុកកោះកុង ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាគណៈអធិបតីភាពវេទិកាពិគ្រោះយោបល់ ស្តីពីតួនាទី និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការផ្តល់សេវាលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងការប្រកាសសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្រុកកោះកុង ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។







