០៩/១០/២០២០(វេលាម៉ោង០២:០០នាទីរសៀល)
...................................
លោក កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំសម្របម្រួលទំនាស់ដីធ្លី ឈ្មោះ សាញ់ មុនីរ័ត្ន (ដើមបណ្តឹង)និងឈ្មោះ ធន ង៉ែត(ចុងបណ្តឹង)ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
យោងតាមការបំភ្លឺរបស់ម្ចាស់ដី និងអ្នកពាក់ព័ន្ធ លោកអភិបាលរងស្រុក និងរៀបចំក្រុមការងារចុះពិនិត្យដល់ទីតាំងដីមានទំនាស់ជាក់ស្តែង ក្នុងកិច្ចប្រជុំមិនបានសម្របសម្រួលគ្នានៅឡើង និងយកប្រជុំសម្របសម្រួលម្តងទៀតនៅពេលខាងមុខ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.............................................
ថ្ងៃសុក្រ ៧ រោច ខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០
October 9, 2020