/ / /

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត បានចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ នៅក្នុងឧទ្យានជាតិបូទុមសាគរ នៅភូមិសាស្ត្រ ខេត្តកោះកុង

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត បានចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ នៅក្នុងឧទ្យានជាតិបូទុមសាគរ នៅភូមិសាស្ត្រ ខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ (peatland) នៅទីតាំងទំហំប្រមាណ ៤,៧៨៨ ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីមន្ទីរបរិស្ថាន មន្ទីររ៉ែនិងថាមពល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម រដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

ជាលទ្ធផល ក្រុមការងារបានឯកភាពឲ្យធ្វើការសិក្សាលម្អិតតាមទីតាំង ដែលបានកំណត់ដោយធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ធនធានជីវចម្រុះ និងដាក់របាយការណ៍ ជូនក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសម្រេច៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    28/05/2026

    លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ឃុំទួលគគីរ លោក ប្រាក់ ឌីណា ស្មៀនឃុំ បានសហការជាមួយអាជ្ញាធរភូមិទួលគគីរក្រោម និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិទួលគគីរក្រោម ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិទួលគគីរក្រោម ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • ហេង គីមឆន/
    28/05/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងទិសដៅបន្ត នៃការអនុវត្តបទបញ្ជាលេខ០១ បប

  • ហេង គីមឆន/
    28/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧ៌វាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ ចំនួន ០៩លិខិត

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម វឿន ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ