/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត រួមមាន :
១ប្រគេនព្រះសង្ឃវត្តអង្គគិរី(ហៅវត្តប្រឡាយ)ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកថ្មបាំង បច្ច័យចំនួន ១ ៥៥០ ០០០ រៀល អង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២ កេស ស៊ីម៉ង់ត៏១តោន ឥដ្ឋការ៉ូជញ្ជាំង១០កេស ថ្នាំលាប២ធុង និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ចំនួន ៣៥ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកសុទ្ធកម្ពុជា១កេស ,ជូនដល់សិស្សានុសិស្ស ចំនួន ៤៧នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម សម្លៀកបំពាក់សិស្ស ១ឈុតថវិកា ៥០០០ រៀល នំចំណី ដោះគោ ១កញ្ចប់ធំ ជូនលោកគ្រូអ្នកគ្រូ និងប្រជាការពារភូមិ ចំនួន ៦ នាក់ ម្នាក់ៗទទួលបានថវិកា ៥០ ០០០ រៀល អង្ករ២៥គីឡូក្រាម ឃីរ១កញ្ចប់ ជូនលោកតាអាចារ្យ ១០០ ០០០រៀល និងលោកមេភូមិ១០០ ០០០រៀល ។ ២ប្រគេនព្រះសង្ឃវត្តឯកមន្រ្តីសិរីមង្គល (ហៅវត្តចំការចេក)ស្ថិតនៅក្នុងឃុំតាទៃលើ ស្រុកថ្មបាំង បច្ច័យចំនួន ១ ៤៥៥ ០០០ រៀល អង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ២កេស និងទឹកផ្លែឈើ២ កេស ផងដែរ៕
ឆ្លៀតក្នុងឱកាសនោះដែរលោកមេបញ្ជាការ បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំប្រឡាយ និងបានជម្រាបជូននូវសភាពការណ៍ថ្មីៗ មួយចំនួន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង