លោក យ៉ាក ខឿន ជំទប់ទី១ឃុំ បានសហការជាមួយ លោក យី គឹមសាន ប្រធានការិយាល័យគាំទ្រមូលដ្ឋាន បានចុះសិក្សាគម្រោងផ្លូវក្រាលក្រួសក្រហមចំនួន ៣ខ្សែ នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។(នៅចំណុចកោះខ្យាង និងចំណុចវាលទ្រៀក) ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦។
សមាសភាពចូលរួម
ជំទប់ទី១ឃុំ ប្រធានការិយាល័យគាំទ្រមូលដ្ឋាន អនុប្រធានគាំទ្រមូលដ្ឋាន និងអនុភូមិ ។
សរុបអ្នកចូលរួម:០៤រូប។
ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។



