/ / /

រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

រដ្ឋបាលឃុំកោះស្ដេច

​ លោក​ ស៊ន​ ស្រិញ​ មេឃុំស្ដីទី​ បានចាត់តាំងលោកស្រី​ ភុតសា​ សិរិ​ ជំទប់ទី២​ដឹកនាំក្រុមការងារ​អាជ្ញាធរឃុំ ដេីម្បីចុះពិនិត្យមេីលគម្របថ្មលេី​ប្រព័ន្ធបង្ហូរទឹកកាត់ទទឹងផ្លូវសាធារណ:ដែលបានបែកបាក់ខូចខាត និងបានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។
​ ហេីយឆ្លៀតក្នុងឱកាសនេះដែរ​ រដ្ឋបាលឃុំកោះស្ដេច​ សូមថ្លែងអំណរអរគុណដល់សម្បុរសជនដែលបានឧបត្ថម្ភជាសម្ភារ:ជាដែក​ និងកម្លាំងពលកម្ម មានដូចខាងក្រោម៖
១.ក្រុមហ៊ុន​ វិរ:​ ប៊ុនថាំ​ អេចប្រេស​ បានឧបត្ថម្ភជាដែក​ សម្រាប់ធ្វេីចម្រឹងសំណាញ់ដែក
២.លោក​ ពឿង​ ឈួយ ជួយផ្សារចម្រឹងដែក​ និងកម្លាំងពលកម្ម
៣.លោក​ ឈៀក​ សុវណ្ណារិទ្ធ​ ជួយជាកម្លាំងពលកម្ម។

ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
February 13, 2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    21/04/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលដីនៅក្រៅតំបន់កាត់ឆ្វៀល ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្រែអំបិល

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ​ក្រុមគ្រួសារនៃសពឯកឧត្ដម ហ៊ាន រចនា សមាជិកក្រុមប្រឹក្សាខេត្តប៉ែលិន

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលបានបាត់បង់ស្វាមីជាទីគោរពស្រឡាញ់

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានបាត់បង់ភរិយាជាទីគោរពស្រឡាញ់

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    21/04/2026

    សេចក្តីជូនដំណឹងស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    21/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយគ្រួសារដែលកំពុងស្នាក់នៅក្នុងមណ្ឌលជីវិតថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង