រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តកោះកុង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ០៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តកោះកុង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ០៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ជូនអង្គពិធី អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកោះកុង រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកវិនិយោគក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានពុះពារជម្នះបញ្ហាប្រឈមជាច្រើន ដោយមានការឧបត្ថម្ភគាំទ្រពី សម្តេចពិជ័យសេនា និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ព្រមទាំងក្រុមការងារខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានធ្វើឱ្យរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក សម្រេចបាននូវលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះផងដែរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានបើកកិច្ចប្រជុំ និងចូលរួមនៅតាមមូលដ្ឋាន ដើម្បីចុះផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ជួបសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងចូលរួមក្នុងទិវាបុណ្យជាតិ អន្តរជាតិ វេទិកាខ្ញុំស្រឡាញ់កោះកុង ពិធីសម្ពោធសមិទ្ធផលនានា ការសំអាតបរិស្ថាន ពិធីបុណ្យសាសនា ព្រមទាំងចុះពិនិត្យមើលការស្ថាបនា នានា នៅក្នុងមូលដ្ឋានក្រុង ស្រុក ជាពិសេសការចុះត្រួតពិនិត្យសិក្សាទីតាំង និងការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ។ ក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា កាលពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កន្លងមក រដ្ឋបាលខេត្ត បានរៀបចំក្រុមការងារ និងបានចុះពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្ត្រខេត្តកោះកុង និងបានធ្វើសំណើទៅក្រសួងពាក់ព័ន្ធ ដើម្បីកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងដោយមានកិច្ចសហការជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ច សង្គម និងការដោះស្រាយបញ្ហា មានភាពល្អប្រសើរ។ សមិទ្ធផលដែលសម្រេចបាន អាស្រ័យដោយក្រុមការងារគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុតមាំក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ជាមួយកិច្ចសហការគាំទ្រទៅវិញទៅមក ក្នុងគោលដៅច្បាស់លាស់ ធ្វើឱ្យការដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ៕

អត្ថបទទាក់ទង