លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីរៀបចំផែនការសកម្មភាពស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត។
នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។
=================
ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦









