រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ​វរសេនីយ៍ឯក​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ អញ្ជើញសួរសុខទុក្ខ ​លោក​ស្រីអនុសេនីយ៍ឯក អាយ​ ខន្តិម៉ា មន្ត្រី​ការិយាល័យ​ភស្ដុ​ភារ​ និង​ហិរញ្ញវត្ថុ​​​ ដែលបាន​សម្រាលបុត្រ និង​កំពុង​សម្រាក​​ នៅ​គេហដ្ឋាន​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ ពី​លោកស្រី​ភរិយា​លោកឧត្តម​សេនីយ៍​ស្នងការ​

ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ លោកឧ​ត្ត​ម​សេនីយ៍​ទោ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​​ លោកស្រី​ ​វរសេនីយ៍ឯក​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ ទទួល​ផែន​ការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​ជាប្រធាន​យេនឌ័រ​​ និង​លោក​ឧត្ដមសេនីយ៍​ត្រី​ លឹម​ ឆាយ​ ស្នងការ​រង​ ផែនការ​ងារ​ភស្ដុ​ភារ​ និង​ហិរញ្ញវត្ថុ​ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ អញ្ជើញ​ចុះ​ទៅសួរសុខទុក្ខ​ ​លោក​ស្រីអនុសេនីយ៍ឯក អាយ​ ខន្តិម៉ា មន្ត្រី​ការិយាល័យ​ភស្ដុ​ភារ​ និង​ហិរញ្ញវត្ថុ​​​ ដែលបាន​សម្រាលបុត្រ និង​កំពុង​សម្រាក​​ នៅ​គេហដ្ឋាន​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ ពី​លោកស្រី​ភរិយា​លោកឧត្តម​សេនីយ៍​ស្នងការ​ ផងដែរ ។
ក្នុងឱកាស​នោះដែរ​លោក​ស្រីស្នងការរង បាន​នាំយក​ការសួរសុខទុក្ខ​ពី​សំណាក់​ លោក​ឧត្តម​សេនីយ៍​ស្នងការ និង​បាន​នាំយក​សម្ភារៈ​ និងថវិកា​រមួយ​ចំនួន​ ដេី​ម្បី​ផ្តល់ជូន​ផង​ដែរ​។
តំណាង​ក្រុមគ្រួសារ​មន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ លោកឧត្តម​ស្នងការ លោក​ស្នងការរង និង​មន្ត្រី​អម​ដំណេី​រ ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ​នៅពេល​មាន​បញ្ហា ឬ​មាន​ជំងឺផ្សេងៗ៕

អត្ថបទទាក់ទង