លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាដីធ្លី ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាឃុំថ្មស ដោយមានការចូលរួមពី ក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីប្រជុំពិភាក្សា សម្របសម្រួល និងចុះពិនិត្យទីតាំងជាក់ស្ដែងរួចមកឃើញថា ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់អាជ្ញាធរ។
ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល
January 26, 2026
វេលាម៉ោង ០៨:៣០ នាទីព្រឹក










