លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ នៃគណៈកម្មាធិការតម្រង់ទិសគម្រោងការបង្កើនភាពធន់ និងអាកាសធាតុ តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងបង្កើនសមត្ថភាពបន្សំារបស់សហគមន៍ ងាយរងគ្រោះ ក្នុងខេត្តកំពត និងខេត្តកោះកុង ក្នុងកិច្ចប្រជុំនោះដែរដឹកនាំដោយ ឯកឧត្តមភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការ នៅសណ្ឋាគាររ៉េន forest ខេត្តកំពត។
គោលបំណងនៃកិច្ចប្រជុំមានដូចខាងក្រោម :
១-គាំទ្រក្នុងការដោះស្រាយបញ្ហាបរិស្ថានផ្សេងៗជុំវិញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងតំបន់គោលដៅ។
២-ជួយក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានតាមដែលអាចអនុវត្តបាន។
៣-គាំទ្រដល់ការរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាទាក់ទង និងសកម្មភាពទាំងអស់របស់គម្រោង។
៤-អនុម័តផែនការសកម្មភាពប្រចាំឆ្នាំ និងពិនិត្យឡើងវិញនៅរបាយការណ៍វឌ្ឍនភាពគម្រោងសំខាន់ៗ។
៦-ពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀង ឬកិច្ចសន្យាផ្សេងៗដោយសង្កត់ធ្ងន់ជាពិសេសលើការសុវត្ថិភាពបរិស្ថាន និងសង្គមការចាត់ការនិងការវិភាគទូទាត់ការចំណាយ។
៦-ពិនិត្យឡើងវិញលើគម្លាត នៃការអនុវត្តនិងការតវ៉ាណាមួយហើយពិចារណាលើការកែសម្រួលផែនការសកម្មភាពនិងការរៀបចំកិច្ចសន្យា។
ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦


















