លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារថ្នាក់ក្រុងចូលរួមកិច្ចប្រជុំដោះស្រាយវិវាទ ករណីស្នើសុំបង្កើតក្រុមការងារ ចុះពិនិត្យ វាស់វែងកំណត់ព្រំដី និងធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំប្រមាណ២៩ ហិកតា ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅបន្ទប់លេខ៥១៩ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ វេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃសុក្រ ៥ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






