លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការរៀបចំសណ្តាប់ធ្នាប់ ជុំវិញបរិវេណផ្សារដងទង់។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ចំពោះអ្នកវិនិយោគ ដែលទទួលសិទ្ធ ក្នុងការវិនិយោគផ្សារ ត្រូវអនុវត្តតាមសៀវភៅបន្ទុក និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានា ជាមួយគ្នានេះផងដែរ លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ត្រូវជួយជម្រុញ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យផ្សារមានសណ្តាប់ធ្នាប់ល្អ អនាម័យ និងមានសោភណភាពល្អប្រសើរបន្ថែមទៀត។ ម្យ៉ាងទៀត ត្រូវខិតខំជួយសម្រួល ដល់បងប្អូនអាជីករលក់ដូរ ឱ្យមានកន្លែងលក់ដូរសមរម្យ កុំយកចំណីផ្លូវធ្វើកន្លែងលក់ដូរ ធ្វើចំណតរថយន្ត ត្រូវគោរពតាមច្បាប់ កុំធ្វើឱ្យប៉ះពាល់ដល់បងប្អូន ដែលធ្វើដំណើរលើផ្លូវសាធារណៈ និងទប់ស្កាត់ការប្រើប្រាស់ និងត្រូវរក្សាផ្លូវថ្មើរជើង សម្រាប់បងប្អូនធ្វើដំណើរបានផងដែរ។
ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦

























