/ / /

កិច្ចប្រជុំពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីរដ្ឋបាលខេត្ត បូកសរុបរាយការណ៍ ជូន ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីរដ្ឋបាលខេត្ត បូកសរុបរាយការណ៍ ជូន ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២០ ខាងមុខនេះ។

លោកនាយករដ្ឋបាលសាលាខេត្ត ស្នើសុំអោយមន្ទីរ អង្គភាព ដែលពាក់ព័ន្ធសំខាន់ៗ បូកសរុបនូវចំណុចសំខាន់ ចំនួន ៣ ដូចខាងក្រោម៖
១-លទ្ធផលការងារដែលបានអនុវត្ត និងដោះស្រាយកន្លងមក
២-បញ្ហាប្រឈមនានាកន្លងមកក្នុងការដោះស្រាយ និង
៣-សំណូមពរផ្សេងៗ។

ជាចុងក្រោយ លោកអភិបាលរងខេត្ត ស្នើសុំអោយអស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព ទាំងអស់ចូលរួម ពិនិត្យ ពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពរបស់ខ្លួន ឱ្យបានរួសរាន់ រួចផ្ញើមករដ្ឋបាលខេត្ត ត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ម៉ោង៣រសៀល ដើម្បីអោយខេត្តមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំបូកសរុប ជូនថ្នាក់ដឹកនាំខេត្តពិនិត្យ មុននឹងដាក់ជូន ក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ លោក ប៊ុន រ៉ិ ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • ហេង គីមឆន/
    28/05/2026

    លោក ជួន ភារ៉េត អនុប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តម​ អាន ជាលី អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    លោក មុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    លោកស្រី អ៊ែម សុធារ៉ា សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦