ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ រួមជាមួយលោក ជឹម នីន មន្ត្រីជួរក្រោយទទួលបន្ទុកការងារទេសចរនៃការិយាល័យច្រកចេញចូលតែមួយ បានចុះជំរុញ និងណែនាំដល់លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្មដែលបំរើអោយវិស័យទេសចរណ៍ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ដែលមិនទាន់មានអាជ្ញា ប័ណ្ណ និងមានអាជ្ញាប័ណ្ណហើយហួសសុពលភាព ត្រូវមកធ្វើឫ ស្នើសុំបន្តអាជ្ញាប័ណ្ណរបស់ខ្លួនអោយបានត្រឹមត្រូវតាម ច្បាប់កំណត់និងទាន់ពេលវេលា ។