/ / /

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមករា ឆ្នាំ២០២៦ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមករា ឆ្នាំ២០២៦ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំ ឆ្នាំ២០២៥
៤.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍ចំណូល និងចំណាយ ប្រចាំឆ្នា២០២៥ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៥.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំ ខែមករា ឆ្នាំ២០២៦
៦.ពិនិត្យ និងពិភាក្សាលើការស្នើសុំចេញដីកាស្ដីពីការបង្កើតក្រុមការងារទទួលបន្ទុកអនុវត្តន៍ការពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
៧.ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)
៨.ពិនិត្យ សេចក្ដីព្រាងប្រតិទិនការងារស្ដីពីដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
៩.ពិនិត្យ សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមករា ឆ្នាំ២០២៦
១០.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦
វេលាម៉ោង២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត អភិបាលររងស្រុក មន្រ្តីការ.ក.ធ.ប ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះពិនិត្យស្ថានភាពសំរាម និងរកទីតាំងសម្រាប់ធ្វើវេទិការផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    05/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីការិយាល័យពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី’’ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ’’តាមរយៈប្រព័ន្ធកម្មវិធី(ZOOM Meeting)

  • ហេង គីមឆន/
    05/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានជួបសំណេះសំណាល និងអបអរសាទរក្នុងឱកាស «ទិវានារីអន្ដរជាតិ ខួបលើកទី១១៥ (Internation Woman’s Day» ព្រមទាំងបានឧបត្ថម្ភ ជាថវិកាមួយចំនួន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា

  • ហេង គីមឆន/
    05/03/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង