ក្រុមការងារមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបរិស្ថានស្តីពី ការកាត់បន្ថយប្រើថង់ប្លាស្ទិក និងការទប់ស្កាត់ការបំពុលខ្យល់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ស្មាច់មានជ័យ ដែលសិត្ថនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កម្មវិធីនេះមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សសរុបចំនួន ១៧៥នាក់ (ស្រី ៦៩នាក់) ក្នុងឱកាសនោះក៏ មានការសម្អាតអនាម័យជុំវិញសាលារៀនផងដែរ។
ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦








