សកម្មភាពមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ បានចុះល្បាតដើម្បីរុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្រុមការងារបានធ្វើការចុះល្បាតទាំងតាមផ្លូវទឹក (ទូក) និងថ្មើរជើង ក្នុងតំបន់សំខាន់ៗរួមមាន៖
១.នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។
២.នៅភូមិ០២ ឃុំកោះកាពិ ក្នុងតំបន់រ៉ាមសារកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ទោះជាយ៉ាងណា មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការចុះល្បាតជាប្រចាំ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦






