នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទីរសៀល លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើសំណើរសុំកែសម្រួលព្រំប្រទល់រវាងដីតំបន់ការពារធនធានធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ និងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ក្រោយអធិបតីភាពលោកជំទាវ អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។
ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
January,21,2026






