លោក ប៉ែន សុផាត អភិបាលរងស្រុក និងលោក ឃួន គឹមសុង មន្រ្តីការិ.ក.ធ.បស្រុក បានសហការជាមួយមន្ទីរបរិស្ថាន រដ្ឋបាល ក្រុងខេមរភូមិន្ទ និងតំណាងក្រុមហ៊ុន ហ្រ្គិនអ៉ិនហ្វីនីធី ឯ.ក ទៅពិនិត្យទីលានចាក់សំរាម ទាក់ទងទៅ និងការឆេះទីលានដែលធ្វើអោយមានការខ្យល់ពុលទៅក្នុងបរិស្ថាន នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាលទ្ធផលក្រុមការងារមានគោលបំណងពិភាក្សារកវិធីសាស្រ្តពន្លត់ និងទប់ស្កាត់ដើម្បីកុំអោយភ្លើងឆេះរាលដាលដល់ព្រៃនៅជិតនោះ ។
ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦
វេលាម៉ោង២:០០នាទីរសៀល






