លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការលទ្ឋកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារបញ្ចប់សុពលភាពធានាគុណភាពសំណង់ក្នុងឆ្នាំ២០២៤ ចំនួន៤គម្រោង៖
១-ការងារជួសជុលផ្លូវដោយចាក់កៅស៊ូ AC ចំនួន ១ខ្សែ ប្រវែង ១.៧៨៦ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ៧០មិល្លីម៉ែត្រ ទំហំសរុប ១២ ៥០២ម៉ែត្រការ៉េ(នៅលើកំណាត់ផ្លូវសេរីការ)ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ
២-ការងារជួសជុល និងពង្រីកផ្លូវក្រាលកៅស៊ូAC ចំនួន ២ខ្សែក្នុងនោះ ខ្សែទី១ ប្រវែង ២ ១៤០ម៉ែត្រ ដោយពង្រីកផ្លូវបេតុងសរសៃដែក(ពង្រីកទទឹង ១ម៉ែត្រ) កម្រាស់០,២ម៉ែត្រ ក្រាលកៅស៊ូAC ទទឹង ៧ម៉ែត្រ កម្រាស់ ០,០៧ម៉ែត្រ និងចាក់ចិញ្ចើមក្រួសក្រហមប្រវែង ១ម៉ែត្រសងខាងផ្លូវនៅលើវិថីតាឆែម យាយយិប និងខ្សែទី២ ប្រវែង ២១០ម៉ែត្រ ក្រាលកៅស៊ូAC ទទឹង ៧ម៉ែត្រ កម្រាស់ ០,០៧ម៉ែត្រ នៅលើផ្លូវសេរីការស្ថិតនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ
៣-ជួសជុលសួនច្បារក្រាលការ៉ូក្រានីត ទំហំ ២ ៥០០ម៉ែត្រការ៉េ ខឿនជុំវិញបេតុងប្រវែង ៤៧១ម៉ែត្រ និងដំឡើងបង្កាន់ដៃប្រឡាយ ប្រវែង ១៥០ម៉ែត្រ ចាក់បេតុងសសរបង្គោលបង្កាន់ដៃ កម្ពស់ ១,៣ម៉ែត្រ ជុំវិញប្រឡាយប្រវែង ១៥០ម៉ែត្រ និងក្រាលការ៉ូថ្មើរជើងសម្រាប់ជនមានពិការភាពប្រវែង ៣១៧ម៉ែត្រទីតាំងស្ថិតនៅមុខចំណត រថយន្តឈ្នួល និងជួសជុលសួនច្បារចិញ្ចើមផ្លូវក្រាលការ៉ូក្រានីត ចំនួន០១កន្លែង ទំហំសរុប ៣ ៧០០ម៉ែត្រការ៉េ ខឿនបេតុងចិញ្ចើមផ្លូវ ប្រវែង ៨៥០ម៉ែត្រ និងក្រាលការ៉ូថ្មើរជើងសម្រាប់ជនមានពិការភាពប្រវែង ៨៥០ម៉ែត្រ ទីតាំងចាប់ពីកែង មុខសាលាបឋមសិក្សាទីរួមខេត្ត ឆ្ពោះទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជួសជុលសួនច្បារចិញ្ចើមផ្លូវចាក់បេតុង ចំនួន ១កន្លែង ប្រវែង ២៩៥ម៉ែត្រ ទទឹង ៣៤ម៉ែត្រកម្រាស់ ០,១៥ម៉ែត្រ ចាក់បេតុងខឿន ប្រវែង ៣៣៥ម៉ែត្រ និងរៀបជញ្ជាំងទប់ដី ប្រវែង ២៨០ម៉ែត្រ និងក្រាលការ៉ូថ្មើរជើងសម្រាប់ជនមានពិការភាព ប្រវែង ២៩៥ម៉ែត្រ ចាប់ពីកែងចំណតរថយន្តឆ្ពោះមកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
៤-ការងារជួសជុលលូមូលដោះទឹកប្រវែង ៧០៩ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ និងរឺហ្គារចំនួន ២៩កន្លែង ប្រវែងសរុប ៧៣៨ម៉ែត្រ ចាប់ពីមុខវត្តទេពនិមិត្ត ឆ្ពោះមកចំណុចផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ។
ថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦


































