លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ដាក់គោលដៅប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីពង្រឹងការងារភូមិ សង្កាត់មានសុវត្ថិភាព នៅចំណុចក្បែរជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ។
ថ្ងៃច័ន្ទ ១ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







