តាមការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានចាត់លោក ខេង សំខាន់ អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំអណ្តូងទឹក ភូមិអណ្តូងទឹក និងភូមិជីមាល បានចុះពិនិត្យទីតាំងដីជាក់ស្តែងដែលប្រជាពលរដ្ឋបានកាន់កាប់កន្លងមក ស្ថិតក្នុងគម្រោងរ៉េដបូក ក្នុងភូមិអណ្តូងទឹក និងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក













