សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលថវិកាសមាជិកភាពប្រចាំឆ្នាំ២០២៥ចំនួន ៤,៧៦៨,០០០រៀល ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង
សាខា កក្រក ខេត្តកោះកុង៖ នៅទីស្នាក់ការសាខាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា អញ្ជើញស្វាគមន៍ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនធនធានមនុស្ស និងមន្ត្រី បុគ្គលិកក្រោមឱវាទ ដែលបានចូលរួមថវិកាសមាជិកភាពឆ្នាំ២០២៥ ចំនួន ៤,៧៦៨,០០០រៀល (បួនលាន ប្រាំពីររយហុកសិបប្រាំបីពាន់រៀលគត់) ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនធនធានមនុស្ស តំណាងឱ្យ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកភាពជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។
ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានប្រសាសន៍ថាការផ្តល់ជូនថវិកាសមាជិកភាព គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ចាស់ជរា ជនពិការ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់លោក ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឱ្យយឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលអាចចាត់ទុកថាជាគំរូមួយសម្រាប់ពិភពលោក។









