អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការណែនាំចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍ឯក សាន សុបូរណ៌មី អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស នៃក្រសួងមហាផ្ទៃ បាននាំយកនូវគោលរបបឯកសណ្ឋាន សម្ភារការិយាល័យ ដែលជាគោលរបប របស់មន្រ្តីនគរបាលជាតិប្រចាំឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ បើកផ្តល់ឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ពិធីប្រគល់-ទទួល នេះធ្វើឡើងនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ចាន់ បូរី ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ និងមានលោកនាយ-នាយរង ការិយាល័យភស្តុភារ និងហិរញ្ញវត្ថុ លោកមេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោក និងលោកអធិការ អធិការរងស្រុក-ក្រុងទាំង៧ ដែលគោលរបបទាំងនេះនឹងធ្វើការប្រគល់ បែងចែកជូនទៅតាមបណ្តាអង្គភាពចំណុះតែម្តង។
ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦







