/ / /

វេទិកាពិគ្រោះយោបល់ ជាសាធារណៈ រវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពី “សកម្មភាពគាំទ្រអភិវឌ្ឍន៍ឃុំ សង្កាត់” របស់ថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានដឹកនាំប្រតិភូព្រឹទ្ធសភា និងក្រុមការងារថ្នាក់ជាតិ ក្នុងវេទិកាពិគ្រោះយោបល់ ជាសាធារណៈ រវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពី “សកម្មភាពគាំទ្រអភិវឌ្ឍន៍ឃុំ សង្កាត់” របស់ថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកោះកុង។

វេទិកានេះមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តយ៉ាងច្រើនកុះករ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្ដការឆ្លងរាលដាល ទូទាំងពិភពលោក និងបានផ្តល់ផលប៉ះពាល់ស្ទើគ្រប់វិស័យ ហើយក៏មិនដឹងថា តើអាចបញ្ចប់បានទាំងស្រុង ក្នុងកាលបរិច្ឆេទជាក់លាក់នៅឡើយ! ក្នុងន័យនេះ សកម្មភាពចំបងៗតាមវិស័យមួយចំនួន ត្រូវពន្យា ឬបញ្ចប់សកម្មភាព ប៉ុន្តែសកម្មភាពជាតម្រូវការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ ជាពិសេសនៅមូលដ្ឋាន ត្រូវបានប្រព្រឹត្តទៅជាជំហ៊ានៗ លាយឡំនឹងសមិទ្ធផលគួរជាទីមោទនៈ និងបញ្ហាប្រឈម ផងដែរ។ ការរៀបចំវេទិកាពិគ្រោះយោបល់ជាសាធារណៈក្នុងថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្រៃលែង ក្នុងការផ្តល់លទ្ធភាពឲ្យអង្គកំពូលៗ នៃស្ថាប័ននីតិបញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ អាចធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយអង្គតំណាងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សំដៅជារួម “ជាយន្តការគ្រប់គ្រង ចែករំលែក ព័ត៌មាន និងចំណេះដឹង” ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ និងឈានទៅការកំណត់អំពីឬសគល់នៃបញ្ហា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបឲ្យសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងដោយឡែក “ជាយន្តការផ្សព្វផ្សាយអំពី មុខងារតំណាង នីតិកម្ម និងមុខងារត្រួតពិនិត្យ” របស់ស្ថាប័នព្រឹទ្ធសភា ទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់។ ជាមួយនឹង ការចែករំលែកព័ត៌មានសំខាន់ៗ អំពីសកម្មភាពព្រឹទ្ធសភា ដែលជះឥទ្ធិពលទៅលើ ១/ការកំណត់បញ្ហាដែលជាកង្វល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ២/ការប្រមូលព័ត៌មានពីការអនុវត្តច្បាប់ដែលចូលជាធរមាន ៣/ផ្សព្វផ្សាយឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ដឹងពីមុខងារតំណាងរបស់ព្រឹទ្ធសភា និងឱ្យដឹងថាតើព្រឹទ្ធសភាអាចជួយពួកគាត់យ៉ាងដូចម្ដេចខ្លះ? ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កោះ​កុង​ បានអញ្ជើញដឹកនាំក្រុមការងារ ធ្វើការចុះអធិការកិច្ច​ នៅពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/05/2026

    លោក ទីណា រ៉ាដេត អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល ចាត់លោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងលោកស្រី និន ចន្នី  មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា ទទួលបន្ទុកការងារបុគ្គលិក បានចូលរួមកិច្ចប្រជុំណែនាំលើការគ្រោងថវិកាបន្ទុកបុគ្គលិក CH64 សម្រាប់ឆ្នាំ២០២៧

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តម ចាន់ សុធី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    M.r Liu Zoung Gqun បរិច្ចាគថវិកាចំនួន ២,៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន