វរសេនីយ៍ទោ ងួន ធឿន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្ត បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជននិងនិវតជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានថវិកាចំនួន ២០មុឺនរៀល អង្ករចំនួន ១បាវ ស្មើ ៥០គីឡូក្រាម មីចំនួន១កេស ទឹកត្រី១យួ ទឹកសុីអុីវ១យួ ចុះសួរសុខទុក្ខ និងប្រគល់ ជូនលោក គង់ វុទ្ធី (និវត្តជន)ជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋានភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦






