នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក លីម ភឿន អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំ កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា របស់ស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។






