លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកោះកុង ប្រចាំអឌ្ឍមាសទី១ នៃខែមករា ឆ្នាំ២០២៦។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
១/ពិនិត្យពិភាក្សាលើឯកសារសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត :
-សេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
-សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្តកោះកុង
-សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលប្រចាំ ខែធ្នូ ឆ្នាំ២០២៥
-សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែធ្នូ ឆ្នាំ២០២៥
-សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំឆ្នាំ២០២៥
២/ពិនិត្យ និងពិភាក្សាលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត
៣/បញ្ហាផ្សេងៗ…។
ថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦





























