/ / /

លោកជំទាវ ឈឺ វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ទទួលស្វាគមន៍ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ ឈឺ វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ទទួលស្វាគមន៍ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯក ឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូន ខ្មែរឥស្លាម ចំនួន៣០០គ្រួសារ នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូ និងអង្គពិធីទាំងមូលជ្រាបថា ខេត្តកោះកុងចែកជា ១ក្រុង មាន៣សង្កាត់ ៦ស្រុក មាន២៦ឃុំ និងមានភូមិសរុប ចំនួន ១១៩ភូមិ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៧,១៤២គ្រួសារ មានប្រជាជនសរុបចំនួន ១៥៨,១៤០នាក់ ក្នុងនោះស្រីមានចំនួន ៧៨,៣៧៩នាក់ ។ ដោយឡែកបើគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ស្ថិតិប្រជាពលរដ្ឋខ្មែរឥស្លាមសរុបទូទាំងខេត្តចំនួន ១៩,៧៣៣នាក់ (ស្រី១៣,៣៨៩នាក់) ចំពោះក្រុងខេមរភូមិន្ទ មានសាសនិកសរុប១៤,៨៩៥នាក់ (ស្រី ១០,៧៧២នាក់)។
គណៈអធិបតី ជាទីគោរព ! អង្គពិធីទាំងមូលជាទីមេត្រី ! ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបាន សន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ បាននឹងកំពុងកសាង កែលម្អហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នៅទូទាំងខេត្ត។
នាងខ្ញុំ សូមយកឱកាសនេះ គោរពអនុញ្ញាតជម្រាបជូនឯកឧត្តមតំណាងរាស្ត្រទាំងពីររូប និងអង្គពិធីថា ក្រោយពីព្រឹត្តការណ៍នៃការបាញ់ផ្លោងរបស់កងទ័ពថៃចូលមកកាន់តំបន់កោះយ៉ នៃខេត្តកោះកុង ដោយមានការបារម្ភពីសុត្ថិភាព ប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ប្រមាណ៩៥% បានភៀសសឹកទៅកាន់ ជម្រកសុវត្ថិភាព ដែលរៀចំឡើងដោយរដ្ឋបាលខេត្តនៅស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល។ ក្រោយពីសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូកន្លងទៅសភាពការណ៍ក៏បានស្ងប់ស្ងាត់ ប្រជាពលរដ្ឋក៏បានត្រឡប់មកកាន់លំនៅដ្ឋានរៀងៗខ្លួន និងប្រកបមុខរបរជាធម្មតាវិញ។ ខ្ញុំសូមឆ្លៀតឱកាសនេះ អំពាវនាវបង ប្អូនទាំងអស់សូមមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផ្សេងទៀតរបស់យើង ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងជាពិសេសការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាជនយើង និងសូមជឿជាក់ និងតាមដាន ចំពោះព័ត៌មានដែលមានប្រភពច្បាស់លាស់ព័ត៌មានដែលមានលក្ខណៈវិជ្ជមានចំពោះបញ្ហាសន្តិសុខជាតិ របស់យើង ដែលបានផ្សព្វផ្សាយដោយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច និង រដ្ឋបាលខេត្ត ក្រុង ស្រុក ជាដើម និងសូមចៀសវាងដាច់ខាតនូវការផ្សាយបន្តសារព័ត៌មានមិនមានប្រភពច្បាស់លាស់ព័ត៌មានមានចេតនាញុះញង់បង្ករចលាចលនៅក្នុងសង្គម ដោយការខ្វះការពិចារណា និងការទទួលខុសត្រូវ។ ថ្ងៃនេះជាកិត្តិយសណាស់សម្រាប់បងប្អូនខ្មែរឥស្លាម ចំនួន ៣០០គ្រួសារ ដែលបានអញ្ជើញមកទទួលនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះបង ប្អូនខ្មែរឥស្លាមនៅខេត្តកោះកុងរបស់យើង។
ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងក្រុមការងារ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនខ្មែរឥស្លាម នាថ្ងៃនេះ។
មុននឹងបញ្ចប់ ជំនួសមុខឱ្យប្រជាពលរដ្ឋទាំង ៣០០គ្រួសារ និងរូបនាងខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាពេលនេះ។ ជាទីបញ្ចប់ នាងសូមខ្ញុំសូមគោរពជូនពរ ឯកឧត្តម តំណាងរាស្ត្រទាំង ២រូប ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសុំពរពីព្រះអាឡោះ សូមឱ្យបងប្អូនខ្មែរឥស្លាមទាំងអស់សូមជួបតែ ស្លាម៉ាត់(សុខសប្បាយ) រ៉ស់ម៉ាត់(សុខភាពល្អ) និងពើរ៉ឺកាត់(ចំរុងចម្រើន) កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង