លោក ឌិន សុខា តំណាងមន្ទីរសុខាភិបាលខេត្ត លោក ពុំ ពុត្ថា តំណាងការិ.សុខា.ស្រុកប្រតិបិត្តស្រែអំបិល ចូលរួមសិក្ខាសិលា សមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលស្រុកស្រែអំបិលគោលបំណង បង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ដែលពុំមានមូលនិធិអនុវត្តសម្របសម្រួល និងបន្សំគ្នារវាងគម្រោង សកម្មភាពវិនិយោគក្រុង ស្រុក និងឃុំ សង្កាត់ គម្រោង សកម្មភាពវិនិយោគឃុំ សង្កាត់ និងឃុំ សង្កាត់គម្រោង សកម្មភាពវិនិយោគក្រុង ស្រុក និងមន្ទីរ វិស័យ អង្គភាព និងបណ្តាដៃគូអភិវឌ្ឍន៍ គម្រោង សកម្មភាពវិនិយោគឃុំ សង្កាត់ និងមន្ទីរ វិស័យ អង្គភាព និងបណ្តាដៃគូអភិវឌ្ឍន ពង្រឹងកិច្ចសហការរវាងររដ្ឋបាលក្រុង ស្រុក ជាមួយរដ្ឋបាលឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦
January 8, 2026



