/ / /

យុទ្ធនាការបាញ់ថ្នាំមូស ដាក់អាបេត និងផ្សព្វផ្សាយសារអប់រំ ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម

លោក ទូ សាវុធ អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការបាញ់ថ្នាំមូស ដាក់អាបេត និងផ្សព្វផ្សាយសារអប់រំ ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម។

ក្នុងឱកាសនោះដែរ លោកអភិបាលស្តីទី បានសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ដោយបងប្អូនត្រូវលប់បំបាត់ជម្រកមូស ដែលនៅជុំវិញផ្ទះ ក្នុងភូមិ ក្នុងសហគមន៍ ព្រោះរដូវនេះជារដូវវស្សា ជាមួយគ្នាផងដែរសូមបងប្អូនទាំងអស់បន្តអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការថែរក្សាអនាម័យ បរិស្ថាន រស់នៅស្អាត ក្នុងន័យការពារប្រសើរជាងការព្យាបាល៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • ហេង គីមឆន/
    31/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលប្រតិភូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី

  • ហេង គីមឆន/
    31/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបើកសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីផែនទីបង្ហាញផ្លូវស្វែងរកការគាំទ្រ និងសេចក្តីសង្ខេបបទអន្តរាគមន៍គម្រោង សម្រាប់កម្មវិធីផ្ដល់ថ្នាំបង្ការ