លោក ហាក់ ឡេង អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលស្រុកមណ្ឌលសីមា។
លោកអភិបាលស្តីទី បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុកក្នុងថ្ងៃនេះ ជាសមិទ្ធិផល និងជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយតំណាងមន្ទីរ អង្គភាព ស្ថាប័ន តំណាងអង្គការជាតិ និងអន្ដរជាតិ ព្រមទាំងសប្បុរសជន ដែលបានមកចូលរួម ដើម្បីជួយ ពិនិត្យមើលលទ្ធភាពក្នុងការគាំទ្របន្ថែមទាំងថវិកា សម្ភារ និងបច្ចេកទេស ទៅដល់គម្រោងទាំងឡាយរបស់ឃុំ ដែលបានស្នើឡើងក្នុងពេលនេះ មានអ្នកចូលរួមចំនួន ៦១នាក់ ស្រី១៦នាក់ នៅសាលប្រជុំ នៃសាលាស្រុកមណ្ឌលសីមា។
ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦









