/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខតំណាងកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្រោយស្ថានភាពព្រំដែនត្រឡប់សភាពដើមវិញ

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខតំណាងកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្រោយស្ថានភាពព្រំដែនត្រឡប់សភាពដើមវិញ។
ជាមួយគ្នានោះលោកជំទាវបានសម្តែងការអបអរសាទរចំពោះបងប្អូនពលករ និងនិយោជិតដែលពេលនេះស្ថានភាពបានវិលត្រឡប់មកដូចដើមវិញ និងបងប្អូនពលករបានត្រឡប់មកបំពេញការងារជិត១០០ភាគរយហើយនោះ។
លោកជំទាវក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានអនុវត្តតាមការណែនាំរបស់ក្រសួង ដោយផ្តល់ប្រាក់បៀវត្សគោលពីបងប្អូនក្នុងអំឡុងពេលភៀសសឹក។
ក្នុងការសំណេះសំណាលសួរសុខទុក្ខនោះផងដែរ លោកជំទាវបានក្រើនរំលឹកបន្ថែមចំពោះការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយកន្លងមក ដែលនាំឱ្យមានការយល់ច្រលំ និងបង្ករអស្ថេរភាពដល់សង្គម។ ជាពិសេសអ្នកដែលចែករំលែក ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក៏ត្រូវមានទោសស្មើនិងអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយផងដែរ។
ចុងបញ្ចប់លោកជំទាវក្នុងនាមរដ្ឋបាលខេត្តសំណូមពរដល់បងប្អូនយកចិត្តទុកដាក់តមដានព័ត៌មានផ្លូវការ ដែលរដ្ឋបាលខេត្ត បានជូនដំណឹង មួយវិញទៀតយើងត្រូវរៀនរស់រៀនធ្វើការជាមួយស្ថានភាពព្រំដែន ដែលបានកើតឡើងកន្លងឱ្យបាន និងជូនពរដល់បងប្អូនទាំងអស់ សូមជួបតែសំណាងល្អ និងសុខភាពល្អរួមគ្នាអភិវឌ្ឍន៍ខេត្តយើងទាំងអស់គ្នា។
ថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ តៅ តឿន ទៀ បាញ់ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦