ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅសាលាស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃ ស្ដីពីការជួសជុលផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកមណ្ឌលសីមា ។