លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោក លោកស្រីអភិបាលរង និងលោកចៅសង្កាត់ស្ទឹងវែង លោកចៅសង្កាត់រង សង្កាត់ស្មាច់មានជ័យ ព្រមទាំងមេភូមិ ចុះត្រួតពិនិត្យទីតាំង និងដាក់អំពូលសូឡាចំនួន១ឈុត ជាថវិការបស់លោកអភិបាលក្រុងផ្ទាល់ និងដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នចំនួន ៣ឈុត ដើម្បីដាក់នៅផ្លូវ៤៨ចំណុចបំបែកចូលផ្លូវសេរីកា ដែលបានមកពីការឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ត្រី ដាត់ គយណូ និងលោកស្រី សុខ លេង។ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




