នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អមដំណើរដោយលោកអភិបាលរងស្រុក នាយករដ្ឋបាល អធិការនគរបាលស្រុកកោះកុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ និងមន្រ្ដីរាជការស្រុកកោះកុង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅចំណុចអាវឡាតាន់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង







