រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ប្រចាំខែធ្នូ ដឹកនាំកិច្ចប្រជុំដោយ លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់។ កិច្ចប្រជុំខែនេះ ផ្ដោតសំខាន់ទៅលើការពិភាក្សា ការងារចាំបាច់មួយចំនួនដែលអាជ្ញាធរដែនដីរដ្ឋបាលសង្កាត់ ភូមិ ប៉ុស្តិ៍ កសិកម្ម តែងតែបានអនុវត្តខ្ជាប់ខ្ជួនកន្លងមក ដើម្បីស្វែងរកទិសដៅបន្តការងារនាខែបន្ទាប់។
សមាជិកចូលរួមកិច្ចប្រជុំសរុប ចំនួន ២៣នាក់ ស្រី ០៧នាក់។
វេលាម៉ោង ២៖៣០នាទីរសៀល
ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ December 31, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#









