/ / /

កិច្ចប្រជុំផ្សព្វផ្សាយឯកសារ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកអភិបាលរងខេត្ត សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកោះកុង ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានថ្នាក់ជាតិ។ ជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលទូទាំងពិភពលោក និងបានបង្កផលប៉ះពាល់ទៅលើគ្រប់វិស័យ ហើយក៏មិនដឹងពេលណាអាចបញ្ចប់បាននៅឡើយ។ ក្នុងបរិការណ៍មួយ ដែលទ្វារត្រូវបានបិទ-សកម្មភាពតាមវិស័យមួយចំនួនត្រូវបានផ្អាកសកម្មភាព ប៉ុន្តែបង្អួចបានបើកចំហរ-សកម្មភាពនៅមូលដ្ឋានបាននិងកំពុងប្រតិបត្តិ ក្នុងន័យបន្តថែរក្សាសមិទ្ធិផលដ៏ត្រចះត្រចង់ដែលយើងទាំងអស់គ្នាសម្រចបាននាពេលកន្លងមក ក៏ដូចជាដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ នឹងដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ទន្ទឹមនឹងនេះផងដែរ ខ្ញុំសូមធ្វើការណែនាំ ដល់សមត្ថកិច្ចជំនាញ នៃគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត លេខាធិការដ្ថាន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមក្រុង ស្រុក ដូចខាងក្រោម :
១/បន្តជំរុញការអនុវត្តនូវរាល់គោលនយោបាយ ដោយរាជរដ្ឋាភិបាល ដូចជាគោលការណ៍របស់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ
២/មន្ទីរ អង្គភាព និងអង្គភាពពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀន ត្រូវអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើទំនួលខុសត្រូវ
៣/ភ្នាក់ងារអនុវត្តច្បាប់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព គុណភាព រឿងក្រុមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួនជានិច្ច
៤/គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋាន ត្រូវបន្តពង្រឹង និងពង្រីកយន្តការរបស់ការងារខ្លួន ដល់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងម្ចាស់ការដឹកនាំ សម្របសម្រួល មិនអនុវត្តប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព និងបានជាប់ជាប្រចាំ
៥/មន្ទីរ អង្គភាពជំនាញ គ្រឹះស្ថានអប់រំ វិស័យឯកជន នឹងអង្គភាពពាក់ព័ន្ធនានា នូវខ្លឹមសារបញ្ជ្រាបនូវខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅក្នុងផែនការ ឬការអនុវត្តការងារប្រចាំរបស់ខ្លួនតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
ដោយមានការផ្លាស់ប្ដូរសមាសភាព គណៈអភិបាលខេត្ត មន្ទីរ អង្គភាពមួយចំនួន និងអ្នកពាក់ព័ន្ធ ដូច្នេះរដ្ឋបាលខេត្ត នឹងបញ្ជូនសំណើសុំកែសម្រួលសមាសភាព គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត លេខាធការដ្ឋាន និងកាឡៃទំនាក់ទំនងព្រំដែន(BLO) ទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីស្នើសុំចេញសេចក្តីសម្រេចតែងតាំងជាថ្មី។ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងរៀបចំច្រេសសម្រេចបង្កើតឲ្យមានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីបំពេញភារកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមមូលដ្ឋាន៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    វេទិកាពិគ្រោះយោបល់ ស្តីពីតួនាទី និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការផ្តល់សេវាលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន​ និងការប្រកាសសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្រុកកោះកុង​

  • ហេង គីមឆន/
    17/03/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីតម្រូវការក្របខ័ណ្ឌជំនាញបច្ចេកវិទ្យាពត៌មានវិទ្យា(IT)

  • ហេង គីមឆន/
    17/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    17/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកគីរីសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៣ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)”ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង