លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី ឯកឧត្តម ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមាន អំបុក ២៥០ថង់ ពងទា ៣ ០០០ ទឹកផ្លែឈើ ១០០កេស សាច់ក្រក សាច់ជ្រូកឆាកាពិ នំ ( ៨កេស ) និងអង្រឹង ចំនួន១០០ ដើម្បីចូលរួមចំណែកដោះស្រាយ ដល់កងកម្លាំងប្រចាំការឈរជើងជួរមុខ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹកនៅទីជម្រកសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!