/ / /

រដ្ឋបាលឃុំកណ្តោលបានរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ

រដ្ឋបាលឃុំកណ្តោលបានរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥
របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព
លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ
ដោយមានការអញ្ជើញចូលរួមពី
លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ លោកមេភូមិ
អនុភូមិ សមាជិកភូមិទាំង៥ លោកនាយប៉ុស្តិ៍នគរបាលឃុំ លោកប្រធានប៉ុស្តិ៍សុខភាពកណ្ដោល លោកតំណាងនាយកបឋមសិក្សាកណ្តោល លោកនាយកបឋមសិក្សាសុវណ្ណាបៃតង
ឈមកក្រុមទ្រទ្រង់សុខភាពភូមិ សរុប ២៣នាក់ ស្រី៦នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម
១.ការបើកកិច្ចប្រជុំ និងមតិស្វាគមន៍
២.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម
៣.ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែ
៤.ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែមុន
៥.ពិនិត្យនិងអនុម័តរបាយការណ៍និងសកម្មភាពការងាររបស់គ.ក.ន.កប្រចាំខែ។
៦.អនុម័តផែនទីសង្គម
៧.ពិនិត្យពិភាក្សា អនុម័តរបាយការណ៍បញ្ជីគ្រួសាររង្វង់១០០០ថ្ងៃដំបូងនៃជីវិត
៨.បញ្ហាផ្សេងៗ
-ការចុះបញ្ជីកំណើត
-ការងារពាក់ព័ន្ធកុមារនិងនារីឃុំ
៩.មតិបូកសរុប និងបិទអង្គប្រជុំ។

ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
ថ្ងៃពុធ ៥ កើត ខែបុស្ស ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
ធ្នូ 24, 2025
វេលាម៉ោង៧:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា ឆ្នាំ២០២៦

  • ហេង គីមឆន/
    01/06/2026

    សាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តកោះកុង UME.KK បរិច្ចាគថវិកាចំនួន ៣០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោក អន សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមពិធីមីទ្ទីញអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំបិទសវនកម្មលើការអនុវត្តអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

  • ហេង គីមឆន/
    01/06/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការ ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍ នៅគ្រប់ឃុំ សង្កាត់នៃខេត្តកោះកុង