លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងរបស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមលេខា និងពិធីការ នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិគ្រោះយោបល់ លើដំណើរការត្រៀមរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់របស់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា(គណៈកម្មការទី៦) ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីទទួលព័ត៌មាន ស្តីពីនិតិវិធី នៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងក្នុងប្រព័ន្ធតុលាការ ក្នុងមូលដ្ឋានខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
ជាលទ្ធផល អង្គប្រជុំ បានឯកភាព ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ តាមកម្មវិធី និងកាលបរិច្ឆេទកំណត់៕